ខាងក្រោម នេះគឺជាដំបូន្មានខ្លះៗ ជួយឲ្យកុមារទទួលបានសេចក្តីសុខ ជាពិសេសសុខភាពរឹងមាំ ត្រៀមខ្លួនក្នុងការរៀនស្វែងយល់បានគ្រប់ពេលវេលាទៀតផង។
១-រៀបចំបរិវេណក្នុងទូទឹកកក ដើម្បីងាយស្រួលក្នុងការយកអាហារមានប្រយោជន៍សម្រាប់កូន។
២- គួរឲ្យកូនទទួលទានចំណីណា ដែលមានប្រយោជន៍ ដើម្បីកំដរពោះ ដោយឲ្យកូនទទួលទានទៀងទាត់ពេលវេលា ដើម្បីកុំឲ្យមានអារម្មណ៍ឃ្លានជ្រុល និងមិនធ្វើឲ្យគេមួម៉ៅ។
៣-លាងផ្លែឈើឲ្យស្អាត រួចយកទៅក្លាស្សេក្នុងទូទឹកកក ឬរៀបចំដាក់ចាន ដើម្បីត្រៀមទុកឲ្យកូនទទួលទាន។
៤- ជ្រើសរើសដំណាប់ផ្លែឈើណា ដែលមានជាតិស្ករទាបឲ្យកូនទទួលទាន ដោយអ្នកក៏អាចលាយជាមួយទឹកដោះគោ ដើម្បីបន្ថែមប្រយោជន៍មួយកម្រិតទៀត។
៥-ហាន់បន្លែ ឬផ្លែឈើជាចំណិតតូចៗ ធ្វើយ៉ាងណាឲ្យកូនងាយកាន់ នៅពេលទទួលទាន។
៦-ឲ្យកូនទទួលទានទឹកដោះគោជូរ លាយជាមួយផ្លែឈើស្រស់ កាន់តែទទួលបានគុណប្រយោជន៍មួយកម្រិតទៀត។
៧- ផ្លែឈើក្រៀមដទៃទៀត ក៏ចាត់ទុកថា ជាអាហារកំដរពោះ ពេលទំនេរដ៏មានប្រយោជន៍ដែរ ជាពិសេសក្មេងៗមានចំណូលចិត្តចំណីប្រភេទនេះទៀតផង។ ក៏ប៉ុន្តែក្រោយពេលឲ្យកូនទទួលទានហើយ កុំភ្លេចដុសធ្មេញឲ្យស្អាតផងដែរ។
៨-គួរជ្រើសរើសភេសជ្ជៈដែលមាន ប្រយោជន៍សម្រាប់កូន ដោយត្រៀមវាទុកឲ្យមានជាដរាបនៅក្នុងទូទឹកកក ដូចជា ទឹកដោះគោ ទឹកសណ្តែក ឬទឹកផ្លែឈើមិនសូវផ្អែមពេកជាដើម៕
0 comments