Blogroll

Saturday, August 25, 2012

វិធី​ចិញ្ចឹម​កូន​ឲ្យ​ក្លាយជា​ក្មេង​ល្អ​

វិធិ​ចិញ្ចឹម​កូន​ឲ្យ​ក្លាយជា​ក្មេង​ល្អ​និង​ ឆ្លាត​វ័យ មិនមែនជា​រឿង​ពិបាក​សម្រាប់ ឪពុកម្តាយ​ឡើយ​។ ក្រៅពី​ផ្តល់នូវ​សេចក្តីស្រលាញ់ និង​ភាពកក់ក្តៅ​ដល់​កូន អ្នក​អាច​ប្រើ​តិច​និក​បី​ល្អ​ដូចខាងក្រោម​នេះ ៖
​១-​សុខភាព​: ការចិញ្ចឹម​កូន​ឲ្យ​មាន​សុខភាព​ល្អ ចាប់ផ្តើម​ដោយ​ការបណ្តុះ​និស្ស័យ​ដែល​ល្អ​ដល់​កូនៗ មិន​ថា​ជា​រឿង​ទទួលទាន​អាហារ​ឲ្យ​គ្រប់​៥​ក្រុម បរិភោគ​អាហារ​ដែលមាន​ប្រយោជន៍ មិន​ញាំ​នំ​ផ្អែម ឬ​ទឹកក្រូច​មាន​ជាតិ​ហ្គាស​ច្រើនពេក ជាពិសេស​គួរ​បង្វឹក​កូន​ឲ្យ​ស្រលាញ់​ការហាត់​ប្រាណ​។​
​២-​ខួរក្បាល​ល្អ​: អភិវឌ្ឍន៍​កូន​ឲ្យ​មានគំនិត​ឆ្នៃប្រឌិត ហ៊ាន​គិត ហ៊ាន​សម្តែង​ចេញ និង​យល់ដឹង​ពី​វិធី​ដោះស្រាយ​បញ្ហា​ចំពោះមុខ​បានល្អ ដោយ​ឆ្លងកាត់​សកម្មភាព​ផ្សេងៗ ការ​គូររូប លាប​ពណ៌ ការលេង​តន្ត្រី ឬ​ការនាំ​កូន​ទៅ​ដើរ​កម្សាន្ត​ទីកន្លែង​ផ្សេងៗ​ជាដើម ដើម្បី​ឲ្យ​កូន​បានឃើញ​នូវ​អ្វី​ថ្មី​ប្លែក និង​មានបទពិសោធន៍​ជីវិត​ដ៏​ល្អ និង​សម្បូរបែប​។​
​៣-​ចិត្តល្អ​: ឲ្យ​កូន​មានចិត្ត​គំនិតល្អ បង្រៀន​ឲ្យ​កូន​មាន​គុណធម៌ មេត្តាករុណា ស្មោះត្រង់ មា​នភា​ពក​ត្ត​ញ្ញូ​តា​ធម៌ និង​គិតពី​ប្រយោជន៍​រួម ហើយ​មិន​យក​ភាព​ឆ្លាត​វ័យ និង​ជំនាញ​ដែល​ខ្លួន​មាន ទៅប្រើ​ក្នុង​ផ្លូវ​ដែល​ខុស​ឡើយ​៕
Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

:) :-) :)) =)) :( :-( :(( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ :-$ (b) (f) x-) (k) (h) (c) cheer

 
© Leak4learn
Designed by BlogThietKe Cooperated with Duy Pham
Released under Creative Commons 3.0 CC BY-NC 3.0
Posts RSSComments RSS
Back to top