ផ្ទុយទៅវិញ ប្រសិនបើទទួលបានការជំរុញ និងអភិវឌ្ឍន៍បានត្រឹមត្រូវ ជាពិសេសក្នុងអំឡុងពេលគេចាប់បដិសន្ធិ រហូតដល់៣ឆ្នាំ កោសិកានៅក្នុងខួរក្បាល នឹងត្រូវបានតភ្ជាប់គ្នាយ៉ាងឆាប់រហ័ស កោសិកាចាប់ផ្តើមរីកមាឌ ជាពិសេសមានការបំបែកខ្លួននៃកោសិការាប់លាន។ ខួរក្បាលនឹងរីកមាឌឡើងបីដងកើនទម្ងន់រហូតដល់ ១.១០០ក្រាម។ ការតភ្ជាប់នេះឯង ដែលធ្វើឲ្យកើតមានទំនាក់ទំនងរវាងកោសិកាខួរក្បាល ត្រូវបានគេហៅថា ជាចលនាមួយដែលខួរក្បាលកំពុងអភិវឌ្ឍន៍សមត្ថភាពក្នុងការសិក្សា ស្វែងយល់ពីភាពចងចាំ ការប្រើភាសា ការគិត រួមទាំងការប្រើហេតុផល។ ជាងនេះទៅទៀត ប្រសិនបើទទួលបានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ តាំងពីពេលចាប់បដិសន្ធិនៅក្នុងផ្ទៃរហូតដល់អាយុ ៣ឆ្នាំ ចង្កោមនៃសរសៃប្រសាទ នឹងកើតឡើងរាប់លាន ហើយតភ្ជាប់គ្នា ដែលគេរកឃើញថា អាចលូតលាស់បានច្រើនជាងមនុស្សចាស់ រហូតដល់ទៅពីរដងឯណោះ។ ការវិវឌ្ឍន៍ខួរក្បាលកុមារ: ក្រោយពេលកុមារមានកោសិកាសរសៃប្រសាទត្រៀមនឹងបំពេញការងារនិងរៀនសូត្រ ហើយនោះ គឺជាតួនាទីរបស់អ្នកជាឪពុកម្តាយ ដែលគួរជួយភ្ងោច និងជំរុញឲ្យមានប្រសិទ្ធភាព ព្រោះរាល់ពេលដែលកុមារបានប៉ះពាល់លេង និងស្វែងយល់នោះ និងក្លាយជាចរន្តសរសៃប្រសាទ ថាមពលអគ្គិសនីតូចៗ និងមានសារធាតុគីមីហូរចេញមក។ ប្រសិនបើសារធាតុនេះ ហូរចេញមកកាន់តែច្រើន កោសិកានឹងត្រូវបានភ្ងោច ហើយលូតលាស់កាន់តែច្រើនទៅតាមនោះដែរ។ ផ្ទុយទៅវិញ ប្រសិនបើកោសិកានោះ មិនទទួលការភ្ងោចទេ កោសិកានោះនឹងរលាយសន្សឹមៗទៅវិញ។ ចំណុចនេះទាមទារឲ្យមាតាបិតា ព្យាយាមថែបំប៉ន កូនតូចឲ្យបានគ្រប់គ្រាន់គ្រប់ផ្នែកទាំងអស់៕
ប្រភពឯកកសារ http://health.cen.com.kh
0 comments