Blogroll

ComputerDoc

មុខ​ងារ​សម្រាប់​ថត​សំឡេងលើក​មុន​ខ្ញុំ​ធ្លាប់​បង្ហាញ​​ម្ដង​មក​ហើយ​អំពី​កម្មវិធី នេះ​តែ​​ឥឡូវ​ កម្មវិធីនេះ​​បាន​ធ្វើ​ទំនើបកម្ម​បាន​មក​ដល់​អា​ជំនាន់​ចុង​ក្រោយ​នេះ​ឃើញ​ ថា​ពិត​ជា​ងាយ​ស្រួល​ជាង​មុន មិន​ពិបាក​ប្រើ ហើយ​មាន​មុខ​ងារ​កាន់​តែ​ច្រើន​​ទៀត​ផង​។ ការ​ប្រើ​ប្រាស់​​កម្មវិធី​នេះ​​មិន​សូវ​ជា​ស្មុគ​ស្មាញ​ប៉ុន្មាន​ទេ តែ​ចាំ​បាច់​បំផុត​យើង​គ្រាន់​តែ
ចំណាយ​ពេល​ស្រាវ​ជ្រាវ​មើល​ដោយ​ខ្លួន​ឯង​យូយូ ក៏​អាច​ប្រើ​វា​បាន​ដែរ​ ព្រោះ​មិន​មែន​ជា​កម្មវិធី​ធំៗ​ដូច​ជា​កម្មវិធី Sony Vegas ឬ Adobe After Effect នោះ​ទេ​។

បើ​និយាយ​អំពី​តួនាទី​របស់​វា​គឺ ​អាច​អោយ​យើង​ កែ​ប្រែ​សំឡេង Remixedសំឡេង ហើយ​​នៅ​ក្នុង​នោះ​វា​មាន​ផ្សំ​ជាមួយ​កម្មវិធី​អាន​ភាសា​អង់គ្លេស​ជា​សំឡេង​ អោយ​យើង​​ផង​ដែរ​។ លើស​ពី​​នេះ​ទៅ​ទៀត​វា​ក៏​អាច​ ថត​នូវ​សំឡេង​ក្នុង System ឬ​ថត​សំឡេង​ពេល​ដែល​យើង​កំពុង​ជជែក​ជាមួយ​អ្នក​ណា​ម្នាក់​​តាម​ប្រព័ន្ធ Skype ឬ Yahoo Messanger អី​ជា​ដើម​។
មុខ​ងារ​សម្រាប់​កាត់​សំឡេង
កម្មវិធី​នេះ​អាច​ធ្វើ​បាន​ជាមួយ ទំរង់​ឯកសារ​ (Extension) ជាច្រើនដូច​ជា wma mp3 video mp4 លើស​ពី​នេះ​ទៅ​ទៀត​វា​អាច​អោយ​យើង​ភ្ជាប់​ទៅ​កាន់​ទំព័រ youtube.com ដើម្បី ទាញ​វីដេអូ​មក​ដើម្បី​ធ្វើ​ការ​កែ​ប្រែ (Edit) ។

យើង​ក៏​អាច​យក​កម្មវិធី​នេះ​ប្រើ​ប្រាស់​​ដោយ​ច្រៀង​ខារ៉ាអូខេ រួច​ថត​សំឡេង​ក៏​បានដែរ ព្រោះ​ខ្ញុំ​ធ្លាប់​សាក​ល្បង​ធ្វើ​វា​ជា​ច្រើន​ដង​មក​ហើយ​។ ដូច​នេះ​ដោយ​គិត​ថា​​កម្មវិធី​ល្អ ហើយ​ជា​កម្មវិធី ឥត​គិត​ថ្លៃ (​មាន​ដែន​កំណត់​សម្រាប់ Tools មួយ​ចំនួន​) នោះ​ខ្ញុំ​សូម​យក​មក​ចែក​ជូន​បង​ប្អូន​ទាំង​អស់​គ្នា​។​​​​ បើ​ចាប់​អារម្មណ៍​សូម​ចុច​ទី​នេះ 

0 comments

:) :-) :)) =)) :( :-( :(( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ :-$ (b) (f) x-) (k) (h) (c) cheer

 
© Leak4learn
Designed by BlogThietKe Cooperated with Duy Pham
Released under Creative Commons 3.0 CC BY-NC 3.0
Posts RSSComments RSS
Back to top